ប្រយោជន៍នៃតម្លៃវិជ្ជា

វិជ្ជាទាំងឡាយណាដែលញាំងលោកឲ្យរីកចម្រើន សុខសន្តិភាពមេត្រីដល់គ្នានិងគ្នា ហៅថាសុវិជ្ជា វិជ្ជាណាដែលញាំងលោកឲ្យវិនាសព្រាត់ប្រាស់ ហៅថាទុវិជ្ជាឬតិរច្ឆានវិជ្ជា

  • វិជ្ជាទាំងឡាយក្នុងលោកនេះទោះជាវិជ្ជាអី្វក៏ដោយ ក៏រាប់បានថាជាប្រយោជន៍ទាំងអស់ ដូចជាមន្តវិជ្ជា លីលវិជ្ជា កូដវិជ្ជា ហើយនិងសិលាវិជ្ជាសាងសង់អង្គរវត្តជាដើម ល ។
  • លោកិយវិជ្ជាទាំងអស់មិនអាច រួចចាកចេញវដ្ដបានឡើយ ទោះនៅក្នុងកាមភូមិ រូបភូមិ និងអរូបភូមិក៏ដោយ។ វិជ្ជាដែលរួចចាកវដ្ដបាននោះមានតែ លោកុត្តរវិជ្ជាប៉ុណ្ណោះ បានដល់ មគ្គ ៤ ផល ៤ និងនិព្វាន ១ ។
  • វិជ្ជាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជ្ជា មិត្រភ័ក្តិផងគ្នា គេច្រើនមើលងាយ ។
  • មន្តវិជ្ជាការអ្វីដែលដូនតាខែ្មរយើងឆ្លាក់ថ្មចេញជាក្បាច់ល្អហើយជ្រៅយ៉ាងនេះ? (ចម្លាក់ប្រាសាទឯកភ្នំ ខេត្តបាត់ដំបង)

    វិជ្ជាជាធនធានមានតម្លៃអនេកអនគ្ឃ អ្នកប្រាជ្ញហៅថា អង្គសមនិធិ ប្រែថាកំណប់ទ្រព្យជាប់តាមអង្គប្រាណ គេអាចប្រើប្រាស់ថ្មារម៉ានក៏បាន តាមតែចិត្តអាសា តែថាអ្នកមានវិជ្ជាពុំគួរយក វិជ្ជារបស់ខ្លួនទៅប្រើប្រាស់ក្នុងការឥតប្រយោជន៍ទេ ។ វិជ្ជាធនីទាំងនរៈនិងនារី គួរយកវិជ្ជាធ្វើជាឧបករណ៍ ក្នុងការប្រកបរបរលៀងជីពជន្ម តាមសម្មាជីវៈ កសាងខ្លួនឲ្យបានជាពលរដ្ឋម្នាក់ ដែលរាប់ថា អ្នកចេះស្នេហាជាតិ សាសនា និងព្រះមហាក្សត្រ ព្រមទាំងបណ្តុះសីលធម៌ ឲ្យកើតមានក្នុងខន្ធសន្តាន ព្រោះសីលធម៌មានគុណានុភាព ដ៏បវរល្អវិសេស អាចឧបត្ថម្ភគាំទ្រអ្នកមានវិជ្ជា នេះឲ្យមានពន្លឺភ្លឺប្រុះរុងរោចន៍ លើសលុបពន្លឺរស្មីអ្វីទាំងអស់ ។ យុវជនវិជ្ជាកាម ទាំងនរៈនិងនារី គួរឆ្លៀតសំភីរៀន សូធ្យឲ្យបានចេះដឹង បំបាត់ចេញនូវអនក្ខរកម្ម ហើយខំបំពេញចំណេះវិជ្ជា ដើម្បីចម្រើនប្រាជ្ញាជារស្មី ប្រាណ មានកូនប៉ុន្មានត្រូវឲ្យហាត់រៀនអានរៀនសរសេរអក្សរជាតិខ្មែរ តាមសម័យនិយម កុំបណ្តោយឲ្យអវិជ្ជន្ធការស្រោមរុំហ៊ុម ជុំជិតបិទភ្នែកអាត្មា រកមើលពន្លឺរស្មីអ្វីមិនបាន ហើយគួររកធនធាននិងចាយវាយ ប្រើប្រាស់ប្រាក់កាសឲ្យសមតាម បែបបទទើបឈ្មោះថា កុលបុត្រកុលធីតា មានវិជ្ជាជាទ្រព្យ សមនិងសណ្តាប់ធ្នាប់គាប់ប្រសើរ គួរជាទីសរសើរនៃជនានុជន

    ដោយ កិត្តិបញ្ញោ (ព្រះត្រពាំង)

    ពន្យល់ពាក្យ

    SUBSCRIBE
    សូមជួយចែករំលែកនិង Follow តាមរយៈ Channel Telegram ដើម្បីទទួលបាននូវអត្ថបទថ្មីនាពេលក្រោយ សូមអរគុណ! JOIN
    ប្រយោជន៍នៃតម្លៃវិជ្ជា ប្រយោជន៍នៃតម្លៃវិជ្ជា Reviewed by Post on November 17, 2023 Rating: 5
    Powered by Blogger.