- សម្ដេចហ៊ុនសែន បានបញ្ចេញបណ្តាញសង្គមថ្មីសន្លាងមួយឈ្មោះថា CoolApp
- បណ្ដាញសង្គមនេះត្រូវបានបង្កើតឡើងដោយ ក្រុមជំនួញកម្ពុជា និងអ្នកបច្ចេកទេស IT កម្ពុជា.
- CoolApp មានមុខងារដូចជា ផ្ញើសារជាអក្សរនឹងសារជាសម្លេង, Call ជាសម្លេងនឹង វីដេអូគុណភាពខ្ពស់, រូបថត, file, ផែនទីនឹងលេខ ទំនាក់ទំនង ជាពិសេសទៀតនោះ គឺមុខងារ Encryption…
សៀលថ្ងៃ 22 មិថុនា ឆ្នាំ 2024 សម្តេចតេជោ ហ៊ុនសែន បានបញ្ចេញបណ្តាញសង្គមសម្រាប់ទំនាក់ទំនងថ្មីមួយ ឈ្មោះថា CoolApp ជាបណ្តាញសង្គមបានបង្កើតឡើងក្នុងទឹកដីកម្ពុជា
សម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់វាជាសមិទ្ធិផលជាតិថ្មីមួយដំបូងបង្អស់ដែលមានលក្ខណៈស្តង់ដារអន្តរជាតិដូចបណ្តាញសង្គមទំនាក់ទំនងធំៗក្នុងពិភពលោកដែរ.
លក្ខណៈមុខងារមានដូចជា
ផ្ញើសារដោយសរសេរ និងជាសម្លេង។
វីដេអូ Call
Voice Call
អត្តកំណត់ហេតុ
Channel
Group ឆាត
ផ្ញើ file និងរូបភាព ...ល។
ការលេចឡើងនូវបណ្តាញសង្គមនេះបានធ្វើឲ្យមហាជនរីករាយសប្បាយចិត្តជាអនេកអនគ្ឃដែលបានប្រើប្រាស់សមិទ្ធផលជាតិខ្លួនឯងហើយនិងកាត់បន្ថយការពឹងផ្អែកបណ្តាញសង្គមរបស់បរទេស.
ក្នុងនាមជាកូនខ្មែរមួយរូបសូមអបអរសាទរនិងមោទនភាពដ៏ក្រៃលែង
នឹងសូមអរគុណដល់ថ្នាក់ដឹកនាំជាតិមានសម្តេច បវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនិងក្រុមជំនួញកម្ពុជា ព្រមទាំង អ្នកបច្ចេកទេស IT កម្ពុជាដែលបានបង្កើត បណ្តាញសង្គមនេះឡើង សមនិងពាក្យសម្តេចតេជោ ពោលថា រក្សាព្រៃបាន មិនខ្វះឧសដុត អរគុណសន្តិភាព។
សម្រាបបងប្អូនមិនទាន់បានទាញយកមកប្រើសូមដោនយកកម្មវិធីខាងក្រោមនេះ
1. iOS version (iPhone & iPad)
2. Android version សម្រាបទូរស័ព្ទ (Oppo, Samsung...)
3. Desktop version សម្រាប កុំព្យូទ័រប្រើ Window
4. Mac iOS សម្រាប កុំព្យូទ័រប្រើ Mac iOS