អាហារសាមក្គីសមាគមឧញ៉ាកម្ពុជា មួយពេលនេះហឹរទៅដល់វៀតណាម

- កុំដុតផ្ទះខ្ញុំដើម្បីចម្អិនសាច់មួយដុំរបស់អ្នក
- អ្នកឯងមានសំណាងកើតក្នុងប្រទេសអ្នកមាន តែខួរក្បាលរបស់អ្នកមិនប្រាកដឆ្លាតជាងពួកខ្ញុំ ដោយសារប្រទេសខ្ញុំក្របានជាអ្នកមើលងាយ
- កុំរស់ដោយសារខ្ចីដង្ហើមគេដក ឬពឹង Oxygen របស់គេ ពេលណាអារម្មណ៍គេស្រួលគេឲ្យពឹងបើថ្ងៃគេមិនស្រួលគេនិងផ្តាច់
- ប្រជាជនយើងខ្ញុំក៏ចេះគិតផលប្រយោជន៍ជាតិ ដូចប្រជាជនរបស់អ្នកដែរ
- សូមឲ្យប្រជាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈពួតដៃគ្នាគាំទ្រព្រែកជីកហ្វូណតេជោ
នៅក្នុងឱកាសអាហារសាមគ្គីសមាគមឧញ៉ាកម្ពុជា សម្តេចតេជោដែលជាប្រធានព្រឺទ្ធសភានិង ជាប្រធាន គណបក្សប្រជាជនកម្ពុជា បានថ្លែងអំពីអត្ថប្រយោជន៍នៃព្រែកជីក ហ្វូណនតេជោ សម្តេចបានសង្កត់ធ្ងន់ថា ព្រែកជីកនេះនិងជួយដល់កំណើនសេដ្ឋកិច្ចកម្ពុជា កាត់បន្ថយថ្លៃដឹកទំនិញ ជាប្រពន្ធធារាសាស្រ្តស្រោចស្រពស្រែស្រូវរបស់ប្រជាពលរដ្ឋនិងជាប្រពន្ធវារីវប្បកម្មថែមទៀតផង សម្តេចបានប្តេជ្ញាចិត្តយ៉ាងមុតមាំ និងអំពាវនាវឲ្យប្រជាជនកម្ពុជាគាំទ្រការជីកព្រែកនេះឲ្យបានសម្រេច ១០០%
អាហារសាមក្គីសមាគមឧញ៉ាកម្ពុជា មួយពេលនេះហឹរទៅដល់វៀតណាម
Reviewed by Post
on
April 28, 2024
Rating:
