សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា ព្រែកជីក តេជោ ហ្វូណន

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំងក្លា ចំពោះការចោទប្រកាន់ថា ការសាងសង់ព្រែកជីកតេជោ ហ្វូណាន នឹងសម្រួលដល់កងទ័ពចិន ប្រើប្រាស់ចូលជិតព្រំដែនវៀតណាម ។ សម្តេចតេជោ មានប្រតិកម្មខ្លាំងបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយសារព័ត៌មានបរទេសថា ព្រែកជីកនេះនឹងជួយសម្រួលដល់កងទ័ពចិន ដើម្បីខិតចូលព្រំដែនវៀតណាម ។ នៅក្នុងហ្វេសប៊ុកផេក កាលពីថ្ងៃទី៩ ខែមេសា សម្តេចតេជោ បានសរសេរថា បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិត រឿងព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីកកំពុងស្ថិតនៅក្នុងគម្រោងនៅឡើយ ។ សម្តេចតេជោ ហ៊ុន សែន បានសរសេរទៀតថា ថ្ងៃនេះសម្តេចចង់ដាស់តឿនដល់មិត្តភក្ត្រ ឬមិនមែនមិត្តភក្តិ លើចំណុចមួយចំនួនដូចខាងក្រោម ៖
១. តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? និងដើម្បីអ្វី?
២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អលើគ្រប់វិស័យ ។
៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
៤. តើកម្ពុជាឆោតល្ងង់ រហូតដល់យកកងទ័ពចិនមកនៅក្នុងប្រទេសរបស់ខ្លួនដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និងតើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជាដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជាពីសំណាក់ចិនឬ?។
៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជាត្រូវលុបចោល) ។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ ។
៦. ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពជាទិសនិរតីមានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់ ។ ជួយឲ្យ ប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផលជួយរំដោះទឹកជំនន់ក្នុងរដូវវស្សាជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
សម្តេចមាន ប្រសាសន៍បន្ថែមទៀតថា ព្រែកជីកនេះមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតយើងមានទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះទៅគណៈកម្មការទន្លេមេគង្គរួចហើយ ។ សម្តេច សរសេរថា
«យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើងក្នុងគោលបំណងប្រឆាំងចិនតាមយុទ្ធសាស្ត្រនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ» ។
យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេសំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមានឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ ៕
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា ព្រែកជីក តេជោ ហ្វូណន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានប្រតិកម្មយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា ព្រែកជីក តេជោ ហ្វូណន Reviewed by បសុនិ on April 11, 2024 Rating: 5
Powered by Blogger.