មេរោគ Covid-19


សព្វថ្ងៃនេះមេរោគ Covid-19 បានត្រាច់រង្គាត់គ្រប់ច្រកល្ហកនៅជុំវិញពិភពលោកបានសម្លាប់សេដ្ឋកិច្ចនិងឆក់យកអាយុជីវិតមនុស្សយ៉ាងននះននៀល ឥឡូវនេះវាបានមកដល់ប្រទេសកម្ពុជាយើងហើយតាមរយះអ្នកទេសចរណ៍បរទេសនិងខ្មែរឥស្លាមដែលទើបត្រឡប់មកពីពិធីបុណ្យសាសនាឥស្លាមនៅម៉ាឡេស៊ី រួមទាំងប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីបរទេសនិងប្រទេសជិតខាង។ Covid-19 នេះកំពុងតែលងសេដ្ឋកិច្ចនិងពលរដ្ឋកម្ពុជាបានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាទាំងមូលត្រៀមលក្ខណទប់ទល់នូវមេរោគឧត្បាតនេះ។ រារដ្ឋាភិបានបានប្រកាសបិទការចេញចូលរវាងអ្នកខេត្តនិងរាជធានីជាបណ្តោះអាសន្នដើម្បីបញ្ជៀសការីករាលដាលឆ្លងក្នុង សហគមចំពោះពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះមិនបានអនុញ្ញាតឲ្យមានជួបជុំគ្នាច្រើនទេនៅតាមទីសាធារណតែប្រជាពលរដ្ឋអាចប្រារព្ធជាលក្ខណគ្រួសាររៀងៗខ្លួនបាន។ សូមតាមដានទិន្នន័យអ្នកឆ្លងដែលចម្លងចេញពីក្រសួងសុខាភាភិបាលនិង​មជ្ឈមណ្ឌលការពាររោគឆ្លងហៅកាត់ថា CDC នៅកម្ពុជា។
មេរោគ Covid-19 មេរោគ Covid-19 Reviewed by Post on March 25, 2020 Rating: 5
Powered by Blogger.