ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ជាសុភាសិតរបស់មិត្តចិនពេលបានបញ្ជូនគ្រូពេទ្យឯកទេស Covid-19 ចំនួន៧នាក់មកជួយបង្ហាត់បង្ហាញ

ស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុង គ្រាលំបាកជាសុភាសិតរបស់មិត្តចិន ពេលបានបញ្ជូនគ្រូពេទ្យឯកទេស Covid-19 ចំនួន៧នាក់មកជួយបង្ហាត់បង្ហាញដល់គ្រូពេទ្យកម្ពុជ ាក្នុងការទប់ស្កាត់ជម្ងឺឆ្លង Covid-19 ដែលកំពុងរីករាលដាលពាសពេញពិភពលោក។ ដោយមានបទពិសោធន៍និងមេរោគ Covid-19 មិត្តចិនបានយល់ច្បាស់ណាស់ អំពីទុក្ខលំបាក់របស់ប្រជាជនខ្លួនដែលហែលឆ្លងកាត់យ៉ាងលំបាកទម្រាំនិងសង្គ្រោះឲ្យបានធូរស្បើយ ទាំងរដ្ឋាភិបាលចិនក៏ដូចគ្រូពេទ្យចិន គ្រប់ស្រទាប់ជាន់ថ្នាក់បានបូជា និងពលីជីវិតនៅជួរមុខក្នុងការទប់ទល់និងមេរោគនេះ។ ដោយឡែកនៅកម្ពុជាយើងពេលឃើញមិត្តចិនជួបការលំបាក់ទាំងរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជាទាំងមូលមានការខ្វាយខ្វល់ជាច្រើនដោយទ្រាំមិនបាន ប្រមុខរាជរដ្ឋាភិបាលក៏បានហោះទៅ កាន់ប្រទេសចិនហើយបានជួបសំណេះសំណាល់ជាមួយប្រធានាធិបតីចិននិងបានផ្ញើសេចក្តីសុខទុក្ខពលរដ្ឋខ្មែរដែលរស់នៅទីនោះឲ្យចេះការការពារខ្លួន អ្វីដែលកក់ក្តៅជាងនេះគឺរដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ និងជួយថែទាំពលរដ្ឋខ្មែរនៅទីនោះមិនឲ្យឆ្លង Covid-19 នេះសូម្បីតែមួយករណី។ ដំណើរដ៏អង់អាចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាត្រូវបានអ្នកលេងអ៊ីនធឺណែតនៅចិនប្រសិទ្ធិនាមថា បរុសសង្ហាដើរបញ្រ្ចាស់ទិស។ សព្វថ្ងៃនេះមេរោគ Covid-19 បានត្រាច់រង្គាត់គ្រប់ច្រកល្ហកនៅជុំវិញពិភពលោកបានសម្លាប់សេដ្ឋកិច្ច និងឆក់យកអាយុជីវិតមនុស្សយ៉ាងននះននៀល ឥឡូវនេះវាបានមកដល់ប្រទេសកម្ពុជាយើងហើយតាមរយះអ្នកទេសចរណ៍បរទេស និងខ្មែរឥស្លាមដែលទើបត្រឡប់មកពីពិធីបុណ្យសាសនាឥស្លាមនៅម៉ាឡេស៊ី។ Covid-19នេះកំពុងតែលងសេដ្ឋកិច្ចនិងពលរដ្ឋកម្ពុជា បានធ្វើឲ្យមិត្តចិនដេកមិនស្និតបិទភ្នែកមិនលក់ក៏ប្រញាប់ប្រញាលមកជួយសង្រ្គោះកម្ពុជា។ ក្នុងនាមខ្ញុំជាពលរដ្ឋកម្ពុជាមួយរូបនិង ប្រជាជនកម្ពុជាទាំងមូលសូមអរគុណរដ្ឋាភិបាលចិននិងប្រជាជនចិន ទាំងមូលជាពិសេសគ្រូពេទ្យចិនមកជួយកម្ពុជាបានទាន់ពេលវេលា។
ដំណើរមកដល់របស់គ្រូពេទ្យចិនឯកទេសខាងមេរោគឧត្បាត Covid-19 នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Date 23-Mar-2020

មន្រ្តីសុខាភិបាលកម្ពុជាបានមកទទួលបដិសណ្ឋារកិច្ចគ្រូពេទ្យចិនទាំង៧នាក់
Date 23-Mar-2020

ឱសថនិងបរិក្ខាពេទ្យដែលនាំមកជាមួយសម្រាប់ជួយព្យាបាលប្រជាជនកម្ពុជា
Date 23-Mar-2020

ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ជាសុភាសិតរបស់មិត្តចិនពេលបានបញ្ជូនគ្រូពេទ្យឯកទេស Covid-19 ចំនួន៧នាក់មកជួយបង្ហាត់បង្ហាញ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក ជាសុភាសិតរបស់មិត្តចិនពេលបានបញ្ជូនគ្រូពេទ្យឯកទេស Covid-19 ចំនួន៧នាក់មកជួយបង្ហាត់បង្ហាញ Reviewed by Post on March 23, 2020 Rating: 5
Powered by Blogger.