សង្គ្រាមលោកលាក់មុខ


ពិភពលោកបច្ចុប្បន្ននេះកំពុងតែរងគ្រោះថ្នាក់បំផុតដោយសារជម្ងឺ ឆ្លងកូវិដ-១៩ បានរីករាលដាលពេញទំហឹងក្នុងសកលលោក។

សង្រ្គាមគឺជាការកាប់សម្លាប់ដែលដរចេញពីមូលហេតុជាច្រើន ដែលយើងមិនអាចរៀបរាប់ឲអស់អង់ហេតុដែលកើតឡើងជាទូទៅយើងធ្លាប់បានដឹងឮនឹងបានឃើញមានដូចជា សង្រ្គាមស្លាបផ្កា សង្រ្គាមពាណិជ្ជកម្មនិងសង្រ្គាមសពាវុទ្ធ នៅមានមួយទៀតដែលកំពុងតែផ្ទុះឡើងក្នុងពេលបច្ចុប្បន្ននេះ គឺសង្រ្គាមមេរោគកូវីដ១៩។ សត្តនិករក្នុងលោកនេះតែងតែប្រទូសរ៉ាយគ្នាមិនចេះឈប់ឈរអស់ពីមួយដំណាក់កាលទៅដំណាក់មួយកាល ការប្រទូសរ៉ាយនេះជាហេតុនាំឲ្យមានការកាបសម្លាប់រវាងគ្នាឯងនិងគ្នាឯងជាតិឯងនិងជាតិសាសន៍ដទៃរហូតដល់ប្រទេសនិងប្រទេសនៅជំវិញពិភពលោក សព្វថ្ងៃនេះមានប្រទេសជាច្រើនដែលកំពុងតែដេកត្រាំក្នុងភ្នក់ភ្លើងសង្រ្គាមជាពិសេសនៅដំបន់អាហ្រ្វិចនិងមជ្ឈិមបូព៌ាបានធ្វើឲបាត់បង់អាយុជីវិតមនុស្សនិងខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងអនេកអនគ្ឃ និងកើតទុរ្ភិក្សដែលជាហេតុនាំមកនូវវិបត្តិសេដ្ឋកិច្ចប្រទេសជាតិ។ ឥឡូវនេះសង្រ្គាមមេរោគ Covid-19កំពុងតែវាយប្រហារមនុស្សលោកយ៉ាងកាចសាហៅនិងបានរីករាលដាលពាសពេញពិភពលោកមកទល់និងបច្ចុប្បន្ននេះ ប្រទេសដែលកំពុងតែរងគ្រោះខ្លាំងជាងគេគឺនៅដំបន់អឺរ៉ុបនិងសហរដ្ឋអាមេរិក សង្រ្គាមមេរោគនេះបានឲ្យធ្វើសពាវុទ្ធទំនើបៗមានដូចជាយន្តហោះចម្បាំង នាវាមុជទឹក មីស៊ីលទំនើបៗនិងបរាមាណូជាដើមនៃប្រទេសមហាអំណាចធំៗ បានដេកស្ងៀមស្ងាត់ស្អាត។ ការវាយប្រហារនៃមេរោគនេះបានធ្វើឲ្យខូចខាតសេដ្ឋកិច្ច និងការងារជាច្រើនទន្ទឹមនិងនេះមានប្រទេសជាច្រើន បានបិទទ្វារដោយហាមខាត់ប្រជាជនមិនឲដើរចេញក្រៅ។ ការស្រែកទ្រហោយំនៃគ្រូពេទ្យនិងគិលានុបដ្ឋាយិការមួយចំនួនបានអង្រួនដល់បេះដូងអ្នកលេងបណ្តាញសង្គមចែកចាយតៗគ្នា ដោយគ្រូពេទ្យនៃប្រទេសខ្លះខ្វះឧបករណ៍ការពារខ្លួននិងអ្នកដែលបានឆ្លងជម្ងឺ Covid-19នេះ។ រដ្ឋាភិបាលនៃប្រទេសមួយចំនួននាំគ្នាឆ្លេឆ្លារកគ្រប់មធ្យោបាយ ទិញឧបករណ៍ទាំងនេះ។ ជាភ័ព្វសំណាងមួយនៃប្រទេសកម្ពុជាយើងមិនទាន់ឆ្លងរាលដាលច្រើនករណីដូចនៅប្រទេសផ្សេងៗ តែរដ្ឋាភិបាលនិងប្រជាជនកម្ពុជាបានត្រៀមលក្ខណរួចរាល់សម្រាប់ប្រយុទ្ធប្រឆាំង និងមេរោគកូវីដ១៩នេះតាមសេចក្តីនែនាំរបស់ក្រសួងសុខាភិបាលនិងអង្គការសុខភាពពិភពលោក។ ប្រជាជនកម្ពុជាត្រូវចេះអនាម័យនិងហាមទៅកាន់ទីកន្លែងដែលមានមនុស្សកុះករ។ចំពោះពិធីបុណ្យចូលឆ្នាំខ្មែរត្រូវបានរាជរដ្ឋាភិបាលប្រកាសបិទមិនឲមានការជួបជុំគ្នាដូចសព្វដងឡើយតែប្រជាជនអាចប្រារព្ធពិធីបុណ្យចូលឆ្នាំតាមផ្ទះរៀងៗខ្លួន រីឯការងារមន្រ្តីរាជការនិងវិស័យឯកជននៅដំណើរការជាធម្មតា។
សង្គ្រាមលោកលាក់មុខ សង្គ្រាមលោកលាក់មុខ Reviewed by Post on April 08, 2020 Rating: 5
Powered by Blogger.