ភ្នំបូកគោរម្មណីយដ្ឋានធម្មជាតិវប្បធម៌ប្រវត្តិសាស្រ្ត ជាឧទ្យានជាតិដ៏ល្បីល្បាញដែលមានទីតាំងសំខាន់១២កន្លែង

NiRON image
ភ្នំបូកគោជារម្មណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ នៅក្នុងរាជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស ទ្រង់បានយាងទៅកាន់ទីនោះ ដោយសព្វព្រះហរទ័យ ដ៏ក្រៃលែង ចំពោះទេសភាពធម្មជាតិភ្នំបូកគោ ទ្រង់បញ្ជាឲ្យកសាងវត្តព្រះ ពុទ្ធសាសនាមួយ ឈ្មោះថា វត្តសំពៅប្រាំនៅលើភ្នំបូកគោនោះ បើយើងចោលក្រសែ ភ្នែកនៅជុំវិញភ្នំបូកគោ ទេសភាពធម្មជាតិ ផ្សាភ្ជាប់និងនិងផ្ទៃសមុទ្រ រលកព្រិចៗ ចែងចាំងដោយពន្លឺ ព្រះអាទិត្យសាយណ្ហសម័យ បាននាំមកនៅក្លិនពិដោរ បុច្ឆាលត្តា វល្លិ៍តាមជំនោរ ព្រះវាយោពីលើកំពូលភ្នំ មកបបោះអង្អែលកាយា ធ្វើឲ្យអស់កង្វល់។

E- image
នៅមិនឆ្ងាយប៉ុន្មាន មានព្រះវិហារកាតូលិកមួយ បានកសាងឡើងក្នុង ឆ្នាំ ១៩២០ ដោយពួកអាណានិគមបារាំង ទេសភាពពកវិលហោះរសាតចុះ ឡើងលាយឡំដោយ ផ្សែងអ័ព្ទនិងជំនោរត្រជាក បានញាំងហឬទ័យ អ្នកទេសចរណ៍រួញចំប្រប់ រងាញាក់រញ័រ សព្វអង្គប្រាណ ។

E- image
ចំណេរតមកសម័យតេជោសែន ភ្នំបូកគោឬរម្មណីយដ្ឋាន ព្រះស៊ីសុវត្ថិមុនីវង្ស បានអភិវឌ្ឍន៍ប្រែរូបរាងសោភ័ណភាព មួយកំរិតថែមទៀត ដោយមានបដិមា ជំទាវម៉ៅ យ៉ាងធំបានកសាងឡើង លើភ្នំបូកគោនោះផងដែរ។ ជារៀងរាល់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃបុណ្យឈប់សម្រាក មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបាន មកលេងកំសាន្តជាហូរហែរ ដោយប្រសិទ្ធិនាមថ្មីថា ថានសួគ៌ភ្នំបូកគោ។
ដោយ NiRON
NiRON Video
ភ្នំបូកគោរម្មណីយដ្ឋានធម្មជាតិវប្បធម៌ប្រវត្តិសាស្រ្ត ជាឧទ្យានជាតិដ៏ល្បីល្បាញដែលមានទីតាំងសំខាន់១២កន្លែង
Reviewed by Post
on
March 30, 2023
Rating:
