ព្រះថេរធុតង្គរុក្ខមូលជួបខ្មោចអមនុស្សច្របាច់ក វិះអន្តរាយក្ស័យសង្ខាក្នុងព្រៃជ្រៅ

ព្រះថេរៈ ធម្មវនវាសី ច័ន្ទ មុន្នី ព្រះអង្គជាធុតង្គរុក្ខមូលនៅក្នុងព្រៃអស់កាលជាយូរបាននិមន្តមកគង់ ក្នុងស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង សព្វថ្ងៃនេះព្រះអង្គមានពុទ្ធបរិស័ទជិតឆ្ងាយមានសេច្កីជ្រះថ្លាណាស់និងធម្មទេសនារបស់ព្រះអង្គ មានបុច្ឆានិងវិសជ្ជនាជាច្រើនអំពីមង្គលនិងកិរិយាដែលរស់នៅបានជាសុខ។ ព្រះអង្គបានសម្តែងកិច្ចដែលការពារខ្លួនដោយមន្តនិងមាស។ សូមស្តាប់គាថាដូចតទៅ

“ នមនអ ន៎ក៎នក ក៎អ៎នអ កអនអ្ងំ ឧមិអមិ មហេសុត្តំ សុនពុទ្ធំ អសុនអ ”
ដោយអំណាចតេជៈ បុណ្យបារមីព្រះពញ្ញាធម្មរាជ សូមប្រតិស្ឋអធិដ្ឋាន នៅលើសុវណ្ណមាសនេះ ថ្លៃដូចសុវណ្ណា សូមអំណាចនៃព្រះអាទិត្យមានសម្បុរដូចពណ៌នៃមាស ញាំងប្រថពីឲ្យភ្លឺស្វាង ដែលជាដួងកែវនៃលោក ដោយអានុភាពនៃកិរិយានមស្សការ ព្រះពុទ្ធផង ព្រះបច្ចេកពុទ្ធផង ព្រះអរិយបុគ្គលទាំងឡាយផង ព្រះធម៌ទ្រទ្រង់ផង ព្រះសាវករបស់ទ្រង់ផង ព្រាហ្មណ៍ដែលប្រកបដោយវេទទាំងឡាយផង ឥសីដែលប្រកបដោយរិទ្ធិអភិញ្ញាទាំងឡាយផង សូមឲ្យការរស់នៅរបស់បុគ្គលដែលពាក់មាសនេះ ជាបុគ្គលរស់នៅដោយសេចក្តីសុខទាំងយប់ទាំងថ្ងៃ។
បុច្ឆាវិសជ្ជនាអំពីពពួកអមនុស្ស ព្រះអង្គបានសម្តែងអំពីពពួកអមនុស្សដែល ព្រះអង្គបានជួបកាលដែលធ្វើធុតង្គនៅក្នុងព្រៃដូចតទៅ សម័យថ្ងៃមួយព្រះអង្គនិមន្គដល់ដែនពួកអមនុស្សរស់នៅហើយជួបនិងអមនុស្សចេញមកនិមិត្តខ្លួនដ៏គួឲ្យខ្លាចបានចាប់ច្របាច់កហើយសួរព្រះអង្គថា "មកធ្វើអ្វីនៅទីនេះ?" ព្រះដឹងថាខ្លួនកំពុងជួបអន្តរាយហើយក៏លើកយកមន្តគាថាមកសូត្រស្វាធ្យាយ តែអមនុស្សនោះមិនខ្លាចឡើយ។ បន្ទាប់មកព្រះអង្គបានរលឹកដល់កម្មវេរាហើយអធិដ្ឋានថា បើកម្មវេរាណាដែលមិនបានជាប់ជំពាក់និងអមនុស្សនេះសូមឲ្យរួចចាក់អន្តរាយក្នុងពេលនេះ ដោយអំណាចសេចក្តីអធិដ្ឋាននិងជាអ្នកមិនមានពារវេរាព្រះអង្គក៏បានរួចចាក់ពីកណ្តាប់ដៃអមនុស្សនោះឯងហោង។
សំណួរ
ព្រះថេរធុតង្គរុក្ខមូលជួបខ្មោចអមនុស្សច្របាច់ក វិះអន្តរាយក្ស័យសង្ខាក្នុងព្រៃជ្រៅ
Reviewed by Post
on
October 01, 2023
Rating:
