រៀបអាពាហ៍ពិពាហ៍តាម Online

Niron image
ដោយឡែកនៅកម្ពុជាមានអាពាហ៍ពិពាហ៍មួយគូរម្ខាងជនជាតិខ្មែរ គង់សុខឃា (ស្រី) ម្ខាងជនជាតិអាមេរិកាំង ស្ទីវិន រូឌូល (ប្រុស) បានសម្រេចរៀបការផ្សំផ្គុំគ្នាជាគូស្វាមីភរិយាតាម Online។ វាហាក់ដូចជាចំឡែកសម្រាប់ប្រិយមិត្តអ្នកអានទាំងអស់គ្នា ជាទូទៅគេឃើញតែការឡាយលក់ឥវ៉ានឬក៍បង្រៀនតាមអនឡាញតែចំពោះការរៀបការតាមអនឡាញនោះមិនដែលឃើញទេ នេះប្រហែលលើកដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងយុគសម័យបច្ចេកវិទ្យាដ៏សែនទំនើបនេះ មនុស្សយើងអាចរកវិធីគ្រប់យ៉ាងដើម្បីនាំមកភាពងាយស្រួល ដូច្នេះអាពាហ៍ពិពាហ៍មួយគូនេះបានរៀបចំក្នុងគេហដ្ឋានសាមីខ្លួនដោយមិនបានអញ្ជើញភ្ញៀវចូលរួមទេក្រៅពីគ្រួសាររបស់ខ្លួន តែមានភ្ញៀវជាច្រើនប្រទេសបានចូលរួមពីចំងាយមានទាំងអាចារ្យនិងឪពុកម្តាយខាងប្រុសសាច់សារលោហិតនិងមិត្តភ័ក្រ្តជាច្រើនបានចូលរូមអប់អរសាទរយ៉ាងអធិកអធមហើយនិងមកពីបណ្តាប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។ តើកម្មវិធីនេះគេធ្វើដូចម្តេចសូមទស្សនានូវខ្សែរវិដិអូខាងក្រោមនេះ។ ជាការពិតមិនមានអ្វីពិបាកទេយើងគ្រាន់តែតុបតែងគេហដ្ឋានមានបដាអាពាហ៍ពិពាហ៍និងមានអ្នកសម្អាងកូនកំលោះកូនក្រមុំមាននំចំណីផ្លែឈើផ្ការភ្ញីជាដើម ល។ បន្ទាប់មកគេភ្ជាប់កម្មវិធីជាមួយ (Zoom) ហើយផ្ញើ ID ចុចចូលរួមទៅកាន់សាច់ញាតិនិងភ្ញៀវពីចម្ងាយប្រាប់ពីពេលវេលាដែលចាប់ផ្តើមជាការស្រេច អាពាហ៍ពិពាហ៍នេះដំណើរការយ៉ាងរលូនទៅតាមលំដាប់លំដោយនៃការរៀបចំគំរោងកម្មវិធីមានការឲ្យពរជ័យទាំងមេបាសងខាង មានពិធីពាក់ចិញ្ចៀនកាត់នំនិងក្រេបរស់ជាតិស្រាសែមប៉ាញជាដើម ។
រៀបអាពាហ៍ពិពាហ៍តាម Online
Reviewed by Post
on
May 12, 2020
Rating:
