រឿង មណីការកុលុប្បកតិស្សត្ថេរ


បាបមិនទាន់ឲ្យផលត្រឹមណា មនុស្សបាបក៏នៅឃើញតែសេចក្តីចំរើនត្រឹមណោះ លុះកាលណាបាបឲ្យផល មនុស្សបាប ទើបឃើញបាបក្នុងកាលនោះ។
Niron image

រឿង មណីការកុលុប្បកតិស្សត្ថេរ ស្ថិតនៅក្នុងអដ្ឋកថាធម្មបទរឿងទី១០ នៅក្នុងបាបវគ្គទី៩ រឿងនេះបានបកប្រែពីបាលីមកជាភាសាខ្មែរហើយមានភិក្ខុសមណៈជាច្រើនបានលើកមកទេសនាជាហូហែរដំណើររឿងនេះយ៉ាងដូចម្តេចសូមអានសេចក្តីពេញដូចតទៅនេះ ព្រះបរមសាស្តាទ្រង់ប្រារឰនូវព្រះតិស្សត្ថេរ ដែលចូលទៅកាន់ត្រកូជាងកែវមណី ។ ថ្ងៃមួយ ព្រះបាទបសេនទិកោសល ទ្រង់ព្រះរាជទាននូវកែមណីឲ្យទៅជាងកែវមណីដើម្បីច្នៃ ។ ជាងកែវមណី កំពុងតែឣង្គុយហាន់សាច់ មានដៃប្រឡាក់សុទ្ធតែឈាម បានទទួលកែវមណី យកមកដាក់លើជ្រញ់ ហើយក៏ក្រោកទៅលាងដៃ ។ ក្នុងខណៈនោះឯង សត្វក្រៀលដែលជាងកែវមណីចិញ្ចឹម មកឃើញកែវមណីលើជ្រញ់ព្រម ទាំងមានឈាមប្រឡាក់ នឹកស្មាន ថា “ជាដុំសាច់”ទើបចឹក លេបកែវមណីនោះ ចូលក្នុងពោះបាត់ទៅ ។
ជនណា ស្វែងរកសេចក្តីសុខដើម្បីខ្លួន តែបៀតបៀនសត្វទាំងឡាយ ដែលប្រាថ្នាសេចក្តីសុខ ដោយអាជ្ញា ជននោះលះលោកនេះទៅហើយ នឹងមិនបានសេចក្តីសុខឡើយ។
ជាងកែវមណី ចេញមកវិញ មិនឃើញកែវមណី លើជ្រញ់ នឹកគិតក្នុងចិត្ត ថា “មានតែព្រះថេរៈ មួយឣង្គទេ ដែលលួចយកកែវមណី លើជ្រញ់នេះទៅ ព្រោះមិនមានឣ្នកណាក្រៅឣំពីព្រះថេរៈ ក្នុងទីនេះ” ហើយក៏បានចូលទៅសួរព្រះថេរៈថា “តើព្រះគុណម្ចាស់បានយក កែវមណីលើជ្រញ់នេះមែនទេ?” ។ ព្រះថេរៈឆ្លើយថា “ឣាត្មាមិនបានយកទេ” ។ ជាងកែវមណីគិតថា “បើអាត្មាឣញសួរព្រះថេរៈស្រួលៗ ដូចជាមិនបានការសោះ ឣញ ត្រូវតែសម្លុត វាយធ្វើបាបទើបបានការ” ស្រេចហើយក៏យកខ្សែពួរមកចងព្រះថេរៈ យ៉ាងជាប់ ហើយយកដំបងមកវាយព្រះថេរៈ សួរយកចម្លើយ ធ្វើឲ្យគ្រាប់ភ្នែកព្រះថេរៈ លៀនចេញមកខាងក្រៅលោហិតជាច្រើន បានហូរស្រក់ចេញមកតាមត្រចៀកនិងច្រមុះ ។
គព្ភមេកេ ឧប្បជ្ជន្តិ និរយំ បាបកម្មិនោ សគ្គំ សុគតិនោ យន្តិ បរិនិព្វន្តិ ឣនាសវា ។ ជនពួកខ្លះ តែងកើត ក្នុងគភ៌មនុស្ស ពួកឣ្នកមានឣំពើឣាក្រក់តែងទៅកាន់នរក ពួកឣ្នកមានគតិល្អ តែងទៅកាន់ឋានសួគ៌ ពួកឣ្នកមិនមានឣាសវៈ តែងបរិនិព្វាន ។.
សត្វក្រៀលឃើញហើយ ក៏ចូលមកហួរចឹកឈាមព្រះថេរៈស៊ី តាមចំណូលចិត្ត ។ ជាងកែវមណីកំពុងតែក្រោធខឹងយ៉ាងខ្លាំង ចំពោះព្រះថេរៈលុះបានឃើញសត្វក្រៀល មករវីមរវាមក្បែរៗជើង ក៏ទាត់សត្វក្រៀលនោះមួយជើងស្លាប់ មួយរំពេចនោះឯង ។ លុះសត្វក្រៀលស្លាប់ហើយ, ព្រះថេរៈបានប្រាប់ជាងកែវមណីថា “សត្វក្រៀលបានលេបកែវមណីនោះ ចូលទៅក្នុងពោះវាហើយ, បើញោមមិនជឿឣាត្មាទេចូរវះពោះវាមើលចុះ” ។ ជាងកែវមណី បានយកកាំបិតមក វះពោះសត្វក្រៀលដែលស្លាប់នោះ ហើយបានឃើញកែវ មណីក្នុងពោះសត្វក្រៀលនោះ ក៏មានសេចក្តីតក់ស្លុតរន្ធត់ចិត្ត ស្ទើរតែបាត់បង់ស្មារតី ហើយបានក្រាបថ្វាយបង្គំ សុំខមាទោសចំពោះព្រះថេរៈ ។
ធម៌ ៤ ប្រការ គឺ អាយុ ១ វណ្ណៈ ១ សុខៈ ១ ពលៈ ១ រមែងចំរើនដល់អ្នកដែលមានសេចក្តីឱនកាយថ្វាយបង្គំជាប្រក្រតី មានសេចក្តីកោតក្រែង ដល់បុគ្គលដែលចំរើនជាងខ្លួន អស់កាលជានិច្ច។
បន្ទាប់មកព្រះថេរៈក៏បានបរិនិព្វាន ដោយសារការវាយដុំនោះ ។ សត្វក្រៀលស្លាប់ទៅ បានទៅកើតក្នុងផ្ទៃះនៃភរិយានាយព្រាននោះ ។ ចំណែកនាយព្រាន ស្លាប់ទៅក៏បានទៅកើត ទទួលទុក្ខវេទនា យ៉ាងខ្លាំងក្នុងនរក ។ ឯភរិយានាយព្រានស្លាប់ទៅ បានទៅកើតនៅទេវលោក ។ ភិក្ខុទាំងឡាយ បានក្រាបទូលសួរសម្បរាយិកភព របស់ជនទាំងនោះ នឹងព្រះសាស្តា ។ ព្រះឣង្គទ្រង់ត្រាស់នូវព្រះគាថានេះ ថា ៖ គព្ភមេកេ ឧប្បជ្ជន្តិ និរយំ បាបកម្មិនោ សគ្គំ សុគតិនោ យន្តិ បរិនិព្វន្តិ ឣនាសវា ។ ជនពួកខ្លះតែងកើតក្នុងគភ៌មនុស្ស ពួកឣ្នកមានឣំពើឣាក្រក់តែងទៅកាន់នរក ពួកឣ្នកមានគតិល្អ តែងទៅកាន់ឋានសួគ៌ ពួកឣ្នកមិនមានឣាសវៈ តែងបរិនិព្វាន ។
រឿង មណីការកុលុប្បកតិស្សត្ថេរ រឿង មណីការកុលុប្បកតិស្សត្ថេរ Reviewed by Post on May 23, 2020 Rating: 5
Powered by Blogger.