ការទទួលទានកាហ្វេ ក្លាយជាទម្លប់សម្រាប់ យុវជនសម័យថ្មីជាប្រ ធានបទថ្មីស្រឡាងក្នុងសង្គមខ្មែរ កត្តាជួបជុំរីករាយរៀនសូធ្យ

ការជួបជុំគ្នានៅហាងកាហ្វេ បង្ហាញ់វប្បធម៍ថ្មីដែលយុវជន មានចំណាប់អារម្មណ៍ខ្លាំងបច្ចុប្បន្ន
Niron image

ប្រធានបទការទទួលទានកាហ្វេ មានអត្ថបទជាច្រើនបានចុះផ្សាយ តាមបណ្តាញអ៊ីនធឺណែត ទាំងខេរមៈភាសាក៏ដូចជាភាសាបរទេស ជាពិសេសកាសែតល្បីៗក្នុងលោក គេបាចុះផ្សាយជាហូរហែរអំពីការទទួលទានកាហ្វេ មានអត្ថប្រយោជន៍អ្វីខ្លះដល់សុខភាព? គ្មាននណាម្នាក់ប្រាកដប្រជាថាកាហ្វេមានប្រភពដើមចេញមកពីប្រទេសណាទេ មានអ្នកថាខ្លះប្រទេសនេះខ្លះទៀតថាប្រទេសនោះ ជាអំណាស់អំណាង តែក្នុងពេលនេះ សូមលើកយកអត្ថបទមួយដែលនិយាយអំពីកាហ្វេ ចេញពីប្រទេស Ethiopian ដែលម្ចាស់គង្វាលពពែរឈ្មោះ Kaldi បានកត់សម្គាល់ឥរិយាបទរបស់សត្វពពែគាត់ ក្រោយពីការស៊ីសន្លឹកនិងផ្លែរុក្ខជាតិ ម៉្យាងធ្វើឲ្យពពែរបស់គាត់ពោរពេញទៅដោយ ថាមពលនឹងមិនចង់សម្រាកទេនៅពេលយប់ Kaldi បានរាយការណ៍គំហើញរបស់គាត់ទៅព្រះចៅ អធិការវិហារក្នុងស្រុកជាអ្នកធ្វើភេសជ្ជៈ ទុកទទួលទានកុំឲ្យងងុយគេង ជាប្រយោជន៍ដល់ការសូត្រធម៌បានយូរ។
ការទទួលកាហ្វេខ្មៅមានអត្ថប្រដូចជា បង្កើនថាមពល កាត់បន្ថយហានិភ័យ ជម្ងឺមហារីក គ្រិនថ្លើម និងសម្រក់ទម្ងន់
Niron image

ចំណេះដឹងនេះត្រូវបានរីកសាយភាយ ទៅកាន់ប្រទេសផ្សេងៗនិងហូរចូលមកទឹកដីអឺរ៉ុបក្នុងសត្តវត្សរ៍ទី១៧ បច្ចុប្បន្ននេះកាហ្វេបានក្លាយជាភេសជ្ជៈ ជំនួសតែនិងនិងអាហារ ពេលព្រឹកនៅតំបន់អឺរ៉ុបក៏ដូចជាពិភពលោកទាំងមូល។ ការលូតលាស់នៃបច្ចេកទេសនិងបរិក្ខាទំនើបៗ ធ្វើកាហ្វេនេះបានហៀរចេញពីអឺរ៉ុបមក ដល់អាស៊ីនិងនៅតំបន់ផ្សេងៗទៀត។ ដោយឡែកនៅកម្ពុជាយើងក៏មានការទទួលទានកាហ្វេ ជាទម្លាប់ដែរភាគច្រើនជាមនុស្សចាស់ តែបច្ចុប្បន្ននេះការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការទទួលទានកាហ្វេនេះ បានធ្វើ ឲ្យយុវ័យមានចំណាប់អារម្មណ៍ជាខ្លាំង ពួកគេបានចាប់ផ្តើមបើកទំព័រសករាជកាហ្វេទំនើប អ្នកខ្លះបានទិញអាជ្ញាបណ័្ណពីក្រុមហ៊ុនល្បីៗមកវិនយោគ អ្នកខ្លះទៀតបានចាប់ផ្តើមកែឆ្នៃកាហ្វេចល័ត អ្នកខ្លះទៀតបានបោះជាតូបតាំងលក់នៅតាមទីសាធារណៈ ល។
ការទទួលទានកាហ្វេ ក្លាយជាទម្លប់សម្រាប់ យុវជនសម័យថ្មីជាប្រ ធានបទថ្មីស្រឡាងក្នុងសង្គមខ្មែរ កត្តាជួបជុំរីករាយរៀនសូធ្យ ការទទួលទានកាហ្វេ ក្លាយជាទម្លប់សម្រាប់ យុវជនសម័យថ្មីជាប្រ ធានបទថ្មីស្រឡាងក្នុងសង្គមខ្មែរ កត្តាជួបជុំរីករាយរៀនសូធ្យ Reviewed by Post on May 30, 2020 Rating: 5
Powered by Blogger.