អ្នកឧញ៉ា ម៉ុងរិទ្ធីបាននាំចូលមេជ្រូកពូជ ២៧៨ ក្បាលមកពីប្រទេសដាណឺម៉ាក់ជាពូជជ្រូកល្បីល្បាញ់លើពិភពលោក

ចម្លងចេញពីផេក អ្នកឧញ៉ាម៉ុងរិទ្ធី
ថ្ងៃសុក្រទី១៧ ខែមីនា ឆ្នាំ២០២៣គឺជាការបើកនូវប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ក្រុមហ៊ុនអិមភីក គឺជាថ្ងៃដែលយើងបាននាំចូលពូជជ្រូកដូនតាទួត GGP(Great Grand Parents) ដែលជាជ្រូកពូជសុទ្ធមកពីប្រទេសដាណឺម៉ាក់ចំនួន២៧៨ ក្បាលក្នុងនោះមានបាជ្រូកចំនួន៤៤ក្បាល បានមកដល់ទឹកដីនៃខេត្តព្រះសីហនុព្រះរាជាណាចក្រកម្ពុជាយើង។ កាលពីឆ្នាំ២០០៨ខ្ញុំបាននាំពូជជ្រូកដូនតាទួត GGP នេះចំនួន៦០០ក្បាលមកពីចក្រភពអង់គ្លេស បីជើងយន្តហោះមកកាន់ព្រះរាជាណាចក្រកម្ពុជាយើងម្តងរួចមកហើយ ប៉ុន្តែពូជជ្រូកយ៉កសៀនេះវាអាចបង្កើតកូនបានតែ២៥ក្បាលទៅ២៨ក្បាលប៉ុណ្ណោះក្នុងមួយឆ្នាំ ។
រីឯពូជថ្មីមកពីប្រទេសដាណឺម៉ាក់នេះជាពូជដែលកំពុងមានភាពល្បីល្បាញនៅលើពិភពលោកជាពូជដែលមានកូនច្រើនរហូតដល់ប្រមាណជា៣៦កូនក្នុងមួយឆ្នាំលើសពីនេះវាពូកែចិញ្ចឹមកូននិងស៊ីចំណីតិចតែធំលូតលាស់លឿនមិនតែប៉ុណ្ណោះទេសាច់វាមានឱជារស់ឆ្ងាញ់ជាងសាច់ជ្រូកដ៏ទៃថែមទៀតផង ។ បើតាមការស្រាវជ្រាវមកបានអោយដឹងថាព្រះរាជាណាចក្រកម្ពុជាយើងពីមុនមកមិនធ្លាប់ដែលមានអ្នកជំនួញណាបាននាំចូលពូជជ្រូក GGP នេះមកបន្តពូជចែកចាយជូនកសិករយើងម្តងណានោះទេ ។
មូលហេតុដែលខ្ញុំសម្រេចចិត្តនាំពូជជ្រូកថ្មីដែលមានតម្លៃរហូតទៅដល់ជិត៤.០០០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយក្បាលនេះបើប្រៀបធៀបជាមួយនិងតម្លៃមេបាពូជនៅក្នុងស្រុកយើងបច្ចុប្បន្នមានតម្លៃមិនដល់៤០០ដុល្លារអាមេរិកក្នុងមួយក្បាលផង។ ប្រសិនបើយើងនៅតែប្រើប្រាស់ពូជជ្រូកដដែលៗនោះតម្លៃផលិតជ្រូករបស់យើមិនអាចចុះថោកបានទេ។ បច្ចុប្បន្នប្រទេសជិតខាងយើក៏ដូចជា ប្រទេសជាច្រើននៅលើពិភពលោកគេបានអភិវឌ្ឍន៍ជឿនលឿនទៅមុខអស់ហើយ ដូចនេះដើម្បីអោយកម្ពុជាយើអាចប្រកួតប្រជែងជាមួយគេបាន និងធ្វើអោយវិស័យចិញ្ចឹមសត្វក្នុងស្រុកមានភាពរីកចំរើនផងនោះ ខ្ញុំត្រូវតែលះបង់ចំណាយដើមទុនបន្ថែមទៀតដើម្បីនាំពូជដែលល្អនេះមកកម្ពុជាយើងបន្តពូជចែក ចាយជូនកសិករទូទាំងប្រទេសអោយបានប្រើប្រាស់ផងដែរ។
ឆ្លៀតក្នុងឱកាសនេះផងដែរខ្ញុំសូមជំរាបជូនប្រិយមិត្តយើងអោយបានជ្រាបថា កសិករអ្នកចិញ្ចឹមជ្រូកខ្នាតតូចនិងមធ្យមបាននិងកំពុងតែបោះបង់ចោលការចិញ្ចឹមស្ទើតែគ្រប់ទីកន្លែងអស់ទៅហើយដោយសារតែពួកគាត់គ្មានប្រាក់យកមកបំពេញការខាតបង់ក្នុងរយៈពេល៦ខែកន្លងមករីឯក្រុមហ៊ុនខ្នាតធំមួយចំនួនក៏កំពុងតែមានការព្រួយបារម្ភថាតើអាចមានប្រាក់យកមកបំពេញការខាតបង់តទៅមុខបានប៉ុន្មានថ្ងៃខែឆ្នាំទៀតនោះទេ។
អ្នកឧញ៉ា ម៉ុងរិទ្ធីបាននាំចូលមេជ្រូកពូជ ២៧៨ ក្បាលមកពីប្រទេសដាណឺម៉ាក់ជាពូជជ្រូកល្បីល្បាញ់លើពិភពលោក
Reviewed by Post
on
March 19, 2023
Rating:
