ក្រុមហ៊ុន Mercedes (MBGn.DE) នឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន

ក្រុមហ៊ុន Mercedes (MBGn.DE)ធ្វើទំនើបកម្មការប្រើប្រាស់ថាមពល ពឹងផ្អែកលើឧស្ម័នដោយប្រើថាមពលអគ្គិសនីមកជំនួសដែលគ្មានកាបូន
E-Image

ទស្សនាវដ្តី Automobilwoche បានរាយការណ៍ថា ក្រុមហ៊ុន Mercedes (MBGn.DE) នឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន អាល្លឺម៉ង់ និងហុងគ្រី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈក្រុមហ៊ុនផលិតរថយន្តត្រៀមប្តូរទៅប្រើរថយន្តអគ្គិសនី និងកាត់បន្ថយការបំភាយឧស្ម័ន។ នៅក្នុងសហភាពអឺរ៉ុបបានកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័ន CO2 នៅចុងទសវត្សរ៍នេះ កាលបរិច្ឆេទ 2020 ដល់ 2035 ស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការលក់រថយន្តឥន្ធនៈហ្វូស៊ីល។ ក្រុមហ៊ុន Mercedes បាននិយាយថា ខ្លួននឹងត្រៀមខ្លួនជាស្រេចក្នុងការប្រើប្រាស់អគ្គិសនីនៅចុងទសវត្សរ៍នេះ ដែលលក្ខខណ្ឌទីផ្សារអនុញ្ញាត។
គោលដៅកាត់បន្ថយការបំភាយឧស្ម័ន CO2 នៅចុងទសវត្សរ៍នេះ កាលបរិច្ឆេទ 2020 ដល់ 2035 ស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការលក់រថយន្តឥន្ធនៈហ្វូស៊ីល
E-Image

អ្នកគ្រប់គ្រងផលិតកម្ម Joerg Burzer ត្រូវបានដកស្រង់សម្តីដោយទស្សនាវដ្តី ដោយបន្ថែមថាការវិនិយោគទាំងនេះនឹងធ្វើឡើងនៅរោងចក្រក្នុងទីក្រុងប៉េកាំង, Rastatt ក្នុងប្រទេសអាល្លឺម៉ង់ និង Kecskemet ក្នុងប្រទេសហុងគ្រី។ ក្រុមហ៊ុនផលិតរថយន្តនេះនឹងចាប់ផ្តើមការងារនៅលើរោងចក្រ Rastatt ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ហើយនឹងផលិតម៉ូដែលដំបូងនៃរថយន្តធុនតូច MMA ចាប់ពីឆ្នាំ 2024។ លើសពីនេះ ក្រុមហ៊ុន Mercedes នឹងវិនិយោគប្រាក់ខ្ទង់ពាន់លានដុល្លារក្នុងការធ្វើទំនើបកម្មប្រព័ន្ធនៅរោងចក្រ Sindelfingen, Bremen និង Rastatt របស់ខ្លួនក្នុងប្រទេសអាល្លឺម៉ង់។ គោលបំណងកាត់បន្ថយការប្រើប្រាស់ថាមពល ពឹងផ្អែកលើឧស្ម័ន ដោយប្រើថាមពលអគ្គិសនីមកជំនួសដែលគ្មានកាបូន។
ប្រែសំរួល


ក្រុមហ៊ុន Mercedes (MBGn.DE) នឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន ក្រុមហ៊ុន Mercedes (MBGn.DE) នឹងបណ្តាក់ទុនរាប់ពាន់លានដុល្លារដើម្បីធ្វើទំនើបកម្មរោងចក្ររបស់ខ្លួននៅក្នុងប្រទេសចិន Reviewed by Post on March 20, 2023 Rating: 5
Powered by Blogger.